ប្រែក្លាយកម្រាលព្រំចាស់ឳ្យដូចថ្មី លើកកម្ពស់សោភណ្ឌភាពកន្លែងរស់នៅ និងការិយាល័យរបស់អ្នក

បរិយាកាសរស់នៅស្អាត គឺជាកត្តាចម្បងសម្រាប់ផាសុកភាព សុខភាព និងភាពថ្លៃថ្នូរ។​ សេវាកម្មសម្អាតកម្រាលព្រំ ទន្សាយ (Tunsai’s Carpet Cleaning Service)  ត្រូវបានបង្កើតឡើងយ៉ាងពិសេសសម្រាប់  ម្ចាស់ផ្ទះ អ្នកជួល ម្ចាស់អគារ និងគ្រប់គ្រងការិយាល័យ ដែលចង់បានទីកន្លែងដែលមានអារម្មណ៍ស្រស់ស្រាយ មានរបៀបរៀបរយ និងមានការថែទាំយ៉ាងយកចិត្តទុកដាក់ជារៀងរាល់ថ្ងៃ។

សេវាកម្មរបស់យើងស័ក្តិសមបំផុតសម្រាប់ គេហដ្ឋាន ការិយាល័យ ទីតាំងពាណិជ្ជកម្ម និងអគារខ្ពស់ៗ

ហេតុអ្វីលោកអ្នកអាចទុកចិត្តយើងបាន?

ក្នុងនាមជាអ្នកជួលការិយាល័យមួយរូបនៅក្នុងអគារ GIA Tower យើងយល់ច្បាស់ពីបញ្ហាប្រឈមជាក់ស្ដែងក្នុងការថែរក្សាកម្រាលព្រំ និងកញ្ចាក់អោយនៅតែស្អាត និងភ្លឺថ្លា។ ជាមួយនឹងការចេញចូលប្រចាំថ្ងៃ ធូលីដីពីដងវិថី និងស្នាមម្រាមដៃនៅលើកញ្ចក់ យើងបានជួបប្រទះបញ្ហាទាំងនេះដោយផ្ទាល់ ដូច្នេះហើយទើបយើងបង្កើតដំណោះស្រាយដែលមានប្រសិទ្ធភាពពិតប្រាកដសម្រាប់លោកអ្នក។

សេវាកម្មរបស់យើងរួមមាន៖

  • ការសម្អាតកម្រាលព្រំកម្រិតជ្រៅ (Deep Carpet Cleaning)៖ យើងប្រើប្រាស់បច្ចេកវិទ្យាបាញ់ចំហាយទឹក (Steam extraction) ការបោកគក់ និងការកម្ចាត់ស្នាមប្រឡាក់  ដើម្បីលុបបំបាត់ធូលី ក្លិនមិនល្អ និងសារធាតុដែលអាចបង្កទៅជាអាឡែកហ្ស៊ី។
  • ការសម្អាតកញ្ចាក់អគារ (Window &Glass Cleaning)៖ យើងផ្ដល់ជូនការសម្អាតទាំងក្នុង និងក្រៅដែលធ្វើអោយកញ្ចក់ភ្លឺរលោង។ ពិសេសជាងនេះទៅទៀតយើងប្រើប្រាស់ បច្ចេកវិទ្យាដ្រូន (Drone) ដែលធ្វើឳ្យការសម្អាតកាន់តែរហ័ស មិនប៉ះពាល់បរិស្ថាន (កាត់បន្ថយការប្រើប្រាស់ទឹក និងសារធាតុគីមី) និងមិនរំខានដល់អ្នកនៅក្នុងអគារ។
  • ​សេវាកម្មថែទាំតាមកាលវិភាគ (Scheduled Maintenance)៖ យើងមានសេវាកម្មថែទាំប្រចាំថ្ងៃ ឬប្រចាំសប្ដាហ៍ រួមទាំងការថែទាំព្រំ ការជូតធូលី  ការសម្លាប់មេរោគ និងរបាយការណ៍ត្រួតពិនិត្យច្បាស់លាស់។

តើពេលណាដែលលោកអ្នកត្រូវការយើង?
សូមទាក់ទងមកយើង នៅពេលដែលកម្រាលព្រំរបស់អ្នកចាប់ផ្ដើមមានស្នាមប្រឡាក់ ឬធុំក្លិន នៅពេលដែលកញ្ចក់បង្អួចរបស់អ្នកចាប់ផ្ដើមស្រអាប់ ឬនៅពេលដែលគេហដ្ឋាន និងការិយាល័យរបស់អ្នកត្រូវការភាពស្អាតលក្ខណៈស្ដង់ដារ។ ជាមួយនឹងឧបករណ៍ទំនើប បុគ្គលិកជំនាញ និងគម្រោងសេវាកម្មដែលអាចបត់បែនបាន យើងផ្ដល់ជូនលទ្ធផលល្អប្រសើរជាងដៃគូប្រកួតប្រជែងជាច្រើន ក្នុងតម្លៃដ៏សមរម្យបំផុត។

ដំណើរការការងាររបស់យើង៖
​​​​១. ការចុះពិនិត្យ៖ យើងចុះពិនិត្យទីតាំងជាក់ស្ដែងរបស់លោកអ្នក។

២. ផែនការ៖ បង្កើតគម្រោងសម្អាតដែលស្របតាមតម្រូវការជាក់លាក់។

៣. ប្រតិបត្តិការ៖ អនុវត្តការសម្អាតកម្រិតជ្រៅប្រកបដោយវិជ្ជាជីវៈ។

៤. ការថែទាំ៖ ផ្ដល់ការថែទាំព្រមទាំងភស្តុតាងនៃការងារ។

នៅការិយាល័យរបស់យើងក្នុងអគារ GIA Tower យើងតែងតែសម្អាតកម្រាលព្រំ កញ្ចក់ និងតំបន់រួមជាប្រចាំ ដើម្បីធានាបាននូវបរិយាកាសផាសុកភាព និងមានប្រណីតភាព។

ជ្រើសរើសសេវាកម្មសម្អាតបែបទំនើបរបស់យើង ដើម្បីទទួលបានទីកន្លែងដែលភ្លឺថ្លាជាងមុន ស្រស់ស្រាយជាងមុន និងត្រៀមខ្លួនជាស្រេចដើម្បីទទួលភ្ញៀវប្រកបដោយទំនុកចិត្ត។

ទីកន្លែងស្អាត ចិត្តគំនិតស្រស់ថ្លា បង្កើនទំនុកចិត្ត។